តើអ្នកជាម្ចាស់ផ្ទះស្នាក់នៅ ឬជាអ្នកជួលផ្ទះស្នាក់នៅ?

ខាងក្រោមជាព័ត៌មានគន្លឹះសំខាន់ៗសម្រាប់ជំនួយស្មារតី

  • តើនៅក្នុងផ្ទះនេះមានឧបករណ៍រោទ៍ពេលមានផ្សែង នៅតាមកន្លែងសមស្របដែរឬទេ?
  • តើផ្ទះនេះមានសុវត្ថិភាពដោយមានសោរដែលនៅប្រើការបាន នៅតាមទ្វារបន្ទប់គេងនីមួយៗដែឬទេ?
  • តើនៅតាមជញ្ជាំង, បង្អួច, ទ្វារ និងពិដាន មានរន្ធធ្លុះធ្លាយដែរឬទេ?
  • តើនៅតាមបន្ទប់ទឹក និងបន្ទប់បាយ មានកង្ហារបូមខ្យល់ដែលនៅប្រើការបានដែរឬទេ?
  • តើនៅតាមពិដាន និងបាទបន្ទប់ មានបំពាក់បន្ទះអ៊ីសូឡង់ដែរឬទេ?
  • តើនៅក្នុងផ្ទះនេះមានសីតុណ្ហភាពក្តៅឧណ្ឌៗ និងស្ងួតដែរឬទេ?
  • តើនៅក្នុងផ្ទះនេះ មានចាប់ម៉ាស៊ីនកំដៅ នៅក្នុងបន្ទប់ទទួលភ្ញៀវដែរឬទេ?
  • តើនៅក្នុងផ្ទះមានស្នាមដុះផ្សិត និងក្លិនផ្អុះដែរឬទេ?
  • តើរបស់របរដែលអ្នកជួលប្រើរួមគ្នា ស្អាត និងគ្មានសត្វល្អិតដែរឬទេ?
  • តើមានកិច្ចព្រមព្រៀងជួលជាលាយល័ក្ខណ៍អក្សរដែលបានចុះហត្ថលេខារវាងអ្នកជួល និងម្ចាស់ផ្ទះ (បូករួមទាំងលក្ខ័ណ្ឌផ្សេងៗដែលចាំបាច់) ដែរឬទេ?
  • តើអ្នករស់នៅក្នុងផ្ទះនេះទាំងអស់គ្នា មានទទួលបានឯកសារបញ្ជាក់ពីរបៀបរត់ចេញពីផ្ទះ ក្នុងគ្រាអាសន្ន និងឯកសារបទបញ្ញត្តិអំពីការរស់នៅក្នុងផ្ទះនេះដែរឬទេ? តើឯកសារទាំងនេះមានបិទនៅក្នុងផ្ទះនេះដែរឬទេ?
  • បើសិនជាអ្នកជួលអាចបង់ថ្លៃជួលជាមូលប័ត្របំណុល តើពួកគាត់ទទួលបានវិក្ក័យប័ត្រដែរឬទេ?
  • បើសិនជាអ្នកជួលបានបង់ថ្លៃជួលផ្ទះជាមូលប័ត្របំណុល លើសពី 1 សប្តាហ៍ - តើការបង់នេះមានភ្ជាប់ជាមួយនឹងសេវាសម្រាប់អ្នកជួលដែរឬទេ?
Rating form

Did you find this information helpful?